ប្រមុខការពារជាតិ៖«អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខ នៅទៅ កុំរករឿងអ្នកនៅក្នុងស្រុក»

 សង្គម
 ១០ មិថុនា ២០២៥
 74

អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខនៅទៅ កុំរករឿងអ្នកនៅក្នុងស្រុក។ ហើយកម្ពុជាក៏មិនបានដកទ័ពទេ កុំញុះញង់ពេក គ្មាននរណាជឿទៀតទេ»។ នេះ គឺជាសារព្រមានរបស់ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា ទៅកាន់សកម្មជនប្រឆាំង អែម ពិសិដ្ឋ ដែលក្លែងឯកសណ្ឋានកងទ័ពថតវីដេអូសម្ដែងផ្ទុយនឹងការពិត អំពីវិធានការរបស់រដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ។

លោក ទៀ សីហា សរសេរដូច្នេះ នៅគណនីហ្វេសប៊ុកផ្លូវការ បន្ទាប់ពីបុគ្គល អែម ពិសិដ្ឋ សកម្មជនគណបក្សប្រឆាំង

ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ  យកឯកសណ្ឋានកងទ័ព ថតវីដេអូ

សម្ដែងផ្សព្វផ្សាយលើបណ្ដាញសង្គម។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា វីដេអូដែលបុគ្គល អែម ពិសិដ្ឋ ផ្សពផ្វាយ គឺមានចរិតញុះញង់ឱ្យមានការរើសអើង បំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយ

ព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះវិធានការរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការដោះស្រាយបញ្ហាព្រំដែន ៕

អត្ថបទដោយ៖ cambodia-nation-media