សម្តេចតេជោ ហ៊ុន សែន បង្ហោះសំណេរ ស្នើអាជ្ញាធរថៃ បើមិនបានឃុបឃិត គួរក្លាហានចាប់ខ្លួនឈ្មោះ  ឯម ពិសិដ្ឋ ដែលបន្លំស្លៀកសំលៀកបំពាក់ទាហានកម្ពុជា

 សង្គម
 ១០ មិថុនា ២០២៥
 162

ហ៊ុន

វាយប្រហារទាហានកម្ពុជាបញ្ជូនឱ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់…

ខណៈប្រទេសជាតិ កំពុងមានបញ្ហាជាមួយប្រទេសជិតខាង ក៏សង្កេតឃើញសកម្មជនក្រុមប្រឆាំង មិនត្រឹមមិនជួយចូក ជួយចែវ បែជាយកជើងរាទឹក ទាំងមេទាំងកូនតែម្តង។

ជាក់ស្តែង ករណីអ្នកលេងតីកតុក ឈ្មោះ ឯម ពិសិដ្ឋ ដែលបន្លំស្លៀកសំលៀកបំពាក់ទាហាន ប្រើវាគ្យសព្ទ័ ប្រមាថមើលងាយកងទ័ពកម្ពុជា ត្រូវបានគេដឹងថា បុគ្គលនេះ គឺជា​ប្រធានបណ្តាញយុវជនកម្ពុជាសកល របស់លោកសមរង្សី នៅប្រទេសថៃ។

បន្ទាប់ពីបានឃើញការបង្ហោះ វីដេអូ របស់បុគ្គលនេះ ធ្វើអោយមានប្រតិកម្មខ្លាំងពីប្រមុខកងទ័ពកម្ពុជា ពិសេសពីសម្តេចតេជោ ហ៊ុន សែន​​ ដោយសម្តេចបានសរសេរថា អំពើក្បត់ជាតិ គឺបែបនេះឯង ទាំងមេ ទាំងកូន គឺដូចគ្នា។

នៅក្នុងសំណេរ សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារបន្តថា ប្រទេសកំពុងឈមមុខជាមួយ និងការឈ្លានពានរបស់បរទេស បែជាទៅឃុបឃិត ជាមួយបរទេស មកបំផ្លាញខ្មែរ។

ប្រសិនបើ អាជ្ញាធរថៃ មិនឃុបឃិត ជាមួយជននេះទេ គួរក្លាហាន ចាប់ជននេះ បញ្ជូនឱ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់៕

អត្ថបទដោយ៖ cambodia-nation-media