ស្រោមអនាម័យអាយុជិត ២០០ឆ្នាំ ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ

 សង្គម
 ១០ មិថុនា ២០២៥
 70

សារមន្ទីរជាតិនៃប្រទេសហូឡង់ Rijksmuseum ក្នុងទីក្រុងអាំស្ទែដាំ បានបង្ហាញវត្ថុថ្មីមួយដែលរួមបញ្ចូលសិល្បៈជាមួយនឹងប្រវត្តិសាស្ត្រនៃតំបន់ Red Light District ដ៏ល្បីល្បាញ។ វត្ថុនោះគឺជាស្រោមអនាម័យអាយុជិត ២០០ ឆ្នាំ ដែលត្រូវបានគេដឹងថាបានផលិតឡើងនៅជុំវិញឆ្នាំ១៨៣០ តុបតែងដោយរូបភាពអាសអាភាសបែបសិល្បៈ។


ថ្មីៗនេះ យោងតាមសេចក្តីថ្លែងការណ៍របស់សារមន្ទីរ Rijksmuseum ស្រោមអនាម័យនេះ “បង្ហាញទាំងភាពសប្បាយរីករាយ និងភាពធ្ងន់ធ្ងរនៃសុខភាពផ្លូវភេទ”។ វាត្រូវបានដាក់តាំងបង្ហាញជាផ្នែកមួយនៃពិព័រណ៍ “Safe Sex?”

ដែលផ្តោតលើការងារផ្លូវភេទ និងសុខភាពផ្លូវភេទក្នុងសតវត្សទី១៩។ ស្រោមអនាម័យនេះ ដែលសន្មតថាជាវត្ថុអនុស្សាវរីយ៍ពីផ្ទះបនមួយ ត្រូវបានតុបតែងដោយរូបភាពនៃភិក្ខុនីម្នាក់ និងបព្វជិតបីនាក់ ដែលបង្ហាញភាពរំជើបរំជួលផ្លូវភេទ។

អត្ថបទដោយ៖ cambodia-nation-media