ព្យុះមួយ និងមកស្វាគមន៍ប្រទេសថៃ ប៉ុន្មានថ្ងៃខាងមុខនេះ
ប្រទេសថៃ កំពុងត្រៀមខ្លួនទទួលព្យុះត្រូពិកមួយ ដែលនឹងវាយប្រហារនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈបច្ចុប្បន្ន ព្យុះនេះកំពុងស្ថិតនៅសមុទ្រចិនខាងត្បូងនៅឡើយ។
បើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី១០ខែមិថុនាឆ្នាំ២០២៥នេះ, ការិយាល័យធនធានទឹករបស់ថៃ (ONWR) កំពុងជូនដំណឹងដល់ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាព និងត្រៀមចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយជាមួយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់រហ័ស ព្រមទាំងគ្រោះធម្មជាតិនានា។
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្នភ្លៀងធ្លាក់ខ្លាំងចាប់ពីដើមសប្តាហ៍នេះទៅ ជាពិសេសតំបន់នៅប៉ែកខាងកើតនិងនិរតី។
បាតុភូតព្យុះភ្លៀងមូសុងបានវាយប្រហារប្រទេសថៃសាជាថ្មី ដោយទិន្នន័យគិតចាប់ពីថ្ងៃទី១-១៤ខែឧសភាបង្ហាញថា ទីក្រុងបាងកក មានភ្លៀងធ្លាក់ឈានដល់កម្រិត១៨៨.៥មិល្លីម៉ែត្រ ពោលគឺកើនឡើង ៩៥% បើធៀបនឹងកម្រិតទឹកភ្លៀងជាមធ្យមរយៈពេល៣០ឆ្នាំមកនេះ៕
អត្ថបទដោយ៖ cambodia-nation-media