ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»
នេះបើតាមការលើកឡើង របស់អ្នកនាំ ពាក្យក្រសួងកាងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន មេសា នៅក្នុងសន្និសិទសារព័ត៌មាន នាទីស្តីការក្រសួងនាថ្ងៃទី១០ ខែមិថុនា។


ក្នុងន័យនេះ សូមជូនដំណឹងដល់សិស្ស និស្សិត យុវជន កម្មករនិយោជិត មាតាបិតា អាណាព្យាបាល និងសាធារណជន ជាពិសេសបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា ក្រសួងនឹងប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ២០:០០នាទី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ទិវាជាតិនេះ ក្រសួងនឹងរៀបចំដាក់តាំងបង្ហាញពីវឌ្ឍនភាពពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានា សរុបចំនួន ១៣១ ស្មើនឹង ២០៥ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ និងកម្មវិធីសំខាន់ៗជាច្រើន

សូមជំរាបថា ទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន» ក៏នឹងប្រារព្ធព្រមគ្នា នៅគ្រប់ខេត្ត ទូទាំងប្រទេសផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media