ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា ថៃ និងការចាត់វិធានការចាំបាច់នានារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ក្នុងចំណាត់ការប្រកបដោយភាពម៉ឺងម៉ាត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជនកម្ពុជា ទាំងវិធានការការទូត វិធានការផ្លូវច្បាប់ និងវិធានការយោធា ចំពោះសត្រូវ សៀម ដែលមានមហិច្ចតាឈ្លានពានទឹកដីកម្ពុជា ។
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសង្កត់ធ្ងន់តាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន អំពីការកែសម្រួលកម្លាំងទ័ពនៅក្នុងតំបន់មានជម្លោះដែលបានការស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពទាំងពីរប្រទេស ដេីម្បីបញ្ជៀសសង្គ្រាមបង្ហូរឈាមជាទ្រង់ទ្រាយធំ តែមិនមែនជាការដកកងទ័ពចេញពីដែនអធិបតេយ្យភាពរបស់

កម្ពុជាឡេីយ ហើយជាមួយនេះដែរសម្ដេចតេជោហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត ក៍បានបញ្ជាក់រួចហើយអំពីការយកតំបន់ទាំងបួនរួមមាន តំបន់ប្រាសាទតាមមាន់តូច ប្រាសាទតាមមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិអាយស៊ីជេ (ICJ) ដើម្បីបញ្ចប់បញ្ហាជម្លោះ ។

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ និងបានប្រគល់ភារកិច្ចជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួន គ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដី មិនឱ្យសត្រូវសៀមមករំលោភឈ្លានពានបានឡើយ៕
អត្ថបទដោយ៖ cambodia-nation-media