គណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យគម្រោងផែនការឆ្នាំ២០២៦ ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ លោក ដារី ចេតនា អនុប្រធាននាយកដ្ឋាន វិនិយោគ នៃអគ្គនាយកដ្ឋានថវិកា ដោយមានការចូលរួមពីមន្ដ្រីបច្ចេកទេសក្រសួង ចុះពិនិត្យគម្រោងផែនការឆ្នាំ២០២៦ ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

ក្នុងដំណើរបេសកកម្ម លោកប្រធាននាយកដ្ឋានវិស្វកម្ម និងគណៈប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យជាក់ស្ដែងនៅទីតាំងចំនួន ៣កន្លែង ទី១)ការងារសាងសង់ទំនប់អាងទឹកមជ្ឈមណ្ឌលអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យ ខ្សែទី១ ប្រវែង ១០០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យ ១កន្លែង ស្ថិតនៅឃុំព្រងិល


ស្រុកភ្នំក្រវាញ ទី២)ការងារសាងសង់ទំនប់អាងទឹកមជ្ឈមណ្ឌលអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យ ខ្សែទី៧ ប្រវែង ២០០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យ ៥កន្លែង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ និងទី៣)ស្តារអូរយាយហុក ប្រវែង ២៤៧០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យ ៥កន្លែង ស្ថិតនៅតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (ជំហាន២ តចប់)៕
អត្ថបទដោយ៖ cambodia-nation-media