បញ្ហាព្រំដែន៖ កម្ពុជា បដិសេធការស្នើសុំឱ្យបើកច្រកអន្តរជាតិប៉ោយប៉ែតនៅម៉ោង៨ព្រឹកដូចថៃដែរ
ច្រកអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់(កម្ពុជា) បើកម៉ោង៩ព្រឹក ខណៈ ថៃបើក ម៉ោង៨ព្រឹក បានធ្វើអោយថៃ មកចរចារ សុំអោយបើកម៉ោង៨ព្រឹក ដូចថៃដែរទៅ ប៉ុន្តែកម្ពុជា បដិសេធថា ថ្នាក់ដឹកនាំកម្ពុជា និងថៃខុសគ្នា..

ក្រោយពីភាគីថៃ សម្រេចបិទនិងកែ សម្រួលពេលវេលាចេញ-ចូល ដោយឯកតោភាគី ដែលខាងថៃ កំណត់បើកម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល នៅច្រក ប៉ោយប៉ែត ស្ទឹងបត់ កម្ពុជាសម្រេចបើកនៅម៉ោង៩ព្រឹក និងបិទនៅម៉ោង៤រសៀល។

ស្រាប់តែនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបានមកសុំចរាចរ ដោយអោយកម្ពុជា បើកច្រកតាមម៉ោងដែលភាគីថៃបើក និងបិទ ដូចគ្នា ជាមួយថៃ ដើម្បីកុំអោយពិបាកដល់ប្រជាពលរដ្ឋ។

ប៉ុន្តែភាគីកម្ពុជា ក៏ប្រាប់ទៅថៃវិញថា ច្បាប់របស់កម្ពុជា គឺខុសពីច្បាប់ថៃ ហើយថ្នាក់ដឹកនាំរបស់កម្ពុជា ក៏ខុសពីថ្នាក់ ដឹកនាំរបស់ថៃដែរ។ ដូច្នេះ កម្ពុជាមិនអាចធ្វើអ្វីទៅតាមថៃបាននោះទេ..៕
អត្ថបទដោយ៖ cambodia-nation-media