ប្រជាជនកាហ្សក់ស្ថានជាប់ចិត្តនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ប្រាសាទអង្គរវត្តបេតិកភណ្ឌពិភពលោកដ៏ល្អវិចិត្រជាមួយបដិសណ្ឋារកិច្ចដ៏រួសរាយរាក់
ក្នុងឱកាសចុះពិនិត្យ និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រតិភូ និងសាធារណជនពីប្រទេសនានាដែលអញ្ជើញចូលរួមទស្សនាពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី៤០ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យតំណាងប្រតិភូពិព័រណ៍ពីប្រទេសកាហ្សាក់ស្ថាន (Kazakhstan) បាន


ចូលជួបសំដែងការគួរសម និងគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីចំណាប់អារម្មណ៍របស់ប្រជាជនកាហ្សាក់ស្ថានដែលចង់មកទស្សនាប្រទេសកម្ពុជាដោយផ្ទាល់កាន់តែច្រើនឡើង បន្ទាប់ពីបានឃើញតាមរយៈវីដេអូរបស់ Influencers កាហ្សាក់ស្ថានដ៏ល្បីៗ នូវទេសភាពដ៏ស្រស់ស្អាត ឆ្នេរសមុទ្រមានខ្សាច់សម៉ដ្ឋដូចមាសជាមួយទឹក

សមុទ្រខៀវស្រងាត់ដូចឋានសួគ៌ រួមជាមួយប្រាង្គប្រាសាទបុរាណដ៏ល្អឯករាប់ពាន់ រួមជាមួយម្ហូបអាហារដ៏សប្បូរបែប និងឆ្ងាញ់ពិសារ បន្ថែមជាមួយបដិសណ្ឋារកិច្ចដ៏សែនកក់ក្តៅ និងរួសរាយរបស់ប្រជាជនកម្ពុជាគ្រប់វ័យ ជាពិសេសគឺភាពរួសរាយរាក់ទាក់ពីសំណាក់ឯកឧត្តមរដ្ឋមន្រី្តផ្ទាល់សម្រាប់ក្រុមអ្នកសម្តែង និងផលិតករភាពយន្តរបស់កាហ្សាក់ស្ថានកាលពីពេលថ្មីៗកន្លងមកនេះផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media