សិក្ខាសាលាថ្នាក់ជាតិ ស្តីពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យធនធានទឹក
ឯកឧត្តម គួច ប៊ុនលាត រដ្ឋលេខាធិការ អមដោយ ឯកឧត្តម ចៅ សុភៈភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាងក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពី

មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យធនធានទឹក នៅសណ្ឋាគារ SUN & MOON, Riverside Hotel ក្រោមអធិបតីភាព ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

គោលបំណងនៃអង្គសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយសមិទ្ធិផលសម្រេចបានរបស់ក្រុមការងារបច្ចេកទេសដើម្បីរៀបចំមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធគ្រប់គ្រងទិន្នន័យទឹក។ មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យធនធានទឹកផ្តល់នូវការព្យាករធាតុអាកាសប្រចាំថ្ងៃ


និងការព្យាករអំពីហានិភ័យនានាមានជាអាទិ៍ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីមានជាវិធានការ ការពារអាយុជីវិត ទ្រព្យសម្បត្តិ និងគាំពារបរិស្ថានសង្គម ព្រមទាំងចូលរួមចំណែកប្រកបដោយចីរភាព បង្ការ ទប់ស្កាត់ កាត់បន្ថយគ្រោះមហន្តរាយពីធម្មជាតិ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិស្តីពីជលវិទ្យា ឧតុនិយម និងអាកាសធាតុ៕
អត្ថបទដោយ៖ cambodia-nation-media