ឯកឧត្តម ហេង សួរ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម លើកទី២ អាណត្តិទី២
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី២ អាណត្តិទី២


ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ ១. សេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម ២. សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់អត្រាភាគទានក្នុងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ



ច្បាប់ស្តីពីការងារ និង ៣. ពិនិត្យលើបញ្ជីបេក្ខភាពសមាជិកឯករាជ្យនៃក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមនៃ ប.ស.ស.។

កិច្ចប្រជុំពិភាក្សានេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ភាគីតំណាងរាជរដ្ឋាភិបាល ភាគីតំណាងនិយោជក ភាគីតំណាងសមាជិក ប.ស.ស. ដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ចំនួន ០៩រូប៕
អត្ថបទដោយ៖ cambodia-nation-media