សកម្មភាព ចុះពិនិត្យទីតាំងថ្មីរបស់ស្ថានីយជញ្ជីងអចល័ត ពួក ខេត្ត សៀមរាប ដែលគ្រោងនឹងផ្លាស់ប្តូរពីទីតាំងចាស់បច្ចុប្បន្ន
គណៈប្រតិភូ ចុះពិនិត្យទីតាំងថ្មីរបស់ស្ថានីយជញ្ជីងអចល័ត ពួក ខេត្តសៀមរាប ដែលគ្រោងនឹងផ្លាស់ប្តូរពីទីតាំងចាស់បច្ចុប្បន្ន ទៅទីតាំងថ្មី ស្ថិតនៅផ្លូវជាតិលេខ៦ ចន្លោះគ.មលេខ៣៣៣ និងគ.មលេខ៣៣៤ ស្រុកពួក ខេត្តសៀមរាប ។
ជាលទ្ធផលក្រុមការងារ បានកំណត់យកទីតាំងខាងលើ ដោយមានការឯកភាពគាំទ្រពីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់សម្រាប់សាងសង់ស្ថានីយជញ្ជីង
អចល័ត ពួក ខេត្តសៀមរាប នាពេលឆាប់ៗខាងមុខ បន្ទាប់ពីក្រុមការងារដោះស្រាយផលប៉ះពាល់ និងអាជ្ញាធរខេត្ត បានដោះស្រាយ និងសម្របសម្រួលជាមួយម្ចាស់ដីនៅពីក្រោយគម្រោងសាងសង់ជញ្ជីងថ្មីនេះ រួចរាល់។
ឆ្លៀតក្នុងឱកាសចុះពិនិត្យទីតាំងខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានចុះពិនិត្យ និងណែនាំនៅតាមស្ថានីយជញ្ជីងមួយចំនួន ឱ្យពង្រឹងការងារទប់
ស្កាត់យានយន្តដឹកលើសទម្ងន់កំណត់ សន្តិសុខ សណ្តាប់ធ្នាប់ វិន័យ និងអនាម័យជុំវិញបរិវេណស្ថានីយឱ្យបានល្អប្រសើរបន្ថែមទៀត៕:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)៕ អត្ថបទដោយ៖ cambodia-nation-media