មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN- Korean Center) នឹងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្រើនឡើងបន្ថែមទៀតជាមួយក្រសួងទេសចរណ៏
"AKC") ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ពីមជ្ឈមណ្ឌល និងពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើគម្រោងសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាថ្មីៗ ក្នុងឆ្នាំនេះ ដើម្បីជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាព
វិនិយោគកម្ពុជាបានទូលំទូលាយដល់ប្រជាជន និងវិនិយោគិនកូរ៉េ ឱ្យមកធ្វើទេសចរណ៍ និងបណ្តាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអគ្គលេខាធិការ រដ្ឋាភិបាល និងប្រជាជនកូរ៉េដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក ដូចដែលបានបន្សល់ទុកនូវសមិទ្ធិផលប្រកបដោយផ្លែផ្កា និងជាក់ស្តែងដូចសព្វថ្ងៃ និងស្នើសុំឱ្យបន្តជួយគាំទ្របន្តទៀត៕ អត្ថបទដោយ៖ cambodia-nation-media