ក្រសួងទេសចរ ឧបត្ថម្ភ ដំណើរទស្សនកិច្ច ទៅកាន់តំបន់អង្គរ ជូនសាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៨០ អង្គ/នាក់

 សង្គម
 ០៥ មិថុនា ២០២៥
 48
នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ អញ្ជើញសំណេះសំណាល និងជូនដំណើរសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ((NUM) ចំនួន ៨០ អង្គ/នាក់ ក្នុងដំណើរទស្សនកិច្ចសិក្សាចំនួន ៣យប់ ៤ថ្ងៃទៅកាន់គោលដៅទេសចរណ៍ខេត្តសៀមរាប។ ការរៀបចំកញ្ចប់ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ លើការសម្របសម្រួលក្នុងការបញ្ចូះតម្លៃ ជាច្រើន ក្រោមយុទ្ធនាការ ជំរុញចលនាទេសចរណ៍របស់សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season)។ ទស្សនកិច្ចសិក្សានេះរៀបចំឡើងដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក បង្កើនចំណេះដឹងអំពីតំបន់សក្តានុពលទេសចរណ៍ ធនធានធម្មជាតិ វប្បធម៌ និងការរីកចម្រើននៃសេដ្ឋកិច្ចសហគមន៍៕

អត្ថបទដោយ៖ cambodia-nation-media