មហាគ្រួសារមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ និងព្រះមន្ត្រីសង្ឃទាំង៩ស្រុក ក្រុង និងពុទ្ធបរិស័ទ យកនាំអំអោយចែកជូនទ័ពសមរភូមិមុខ
នេះគឺជាការលើកទឹកចិត្តដល់កងកម្លាំងរបស់យើង ដែលមានឈាមខ្មែរដូចគ្នា បូជាសាច់ស្រស់ ឈាមស្រស់ ជូនជាតិមាតុភូមិក្នុងការការពារប្រាសាទ និងទឹកដី ដែលសរបញ្ជាក់ឲ្យឃើញថា ខ្មែរគ្រប់រូបគួររួបរួមគ្នាសាមគ្គីគ្នា ដើម្បីជាតិមាតុភូមិកម្ពុជា មិនឲ្យជាតិសាសន៍ផ្សេង មើលងាយយាយីឈ្លានពានបាននោះឡើយ ជាពិសេសពពួកចោរសៀម ដែលមានមហិច្ឆតាចង់ឈ្លានពាន មកលើទឹកដីខ្មែររបស់យើង ជាបន្តបន្ទាប់។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ក៏បានធ្វើការកោតសរសើរ និងអរគុណដ៏ស្មោះចំពោះបេក្ខជនកងទ័ពកម្ពុជា យើងដែលកំពុងឈរជើងការពារទឹកដីការពារប្រាសាទគឺមានភាពអង់អាចក្លាហានចំពោះសត្រូវឈ្លានពានទឹកដី ពួកគាត់ប្ដេជ្ញាមិនឲ្យបាត់បង់ទឹកដីសូម្បីតែ
១មីលីម៉ែត្រ។ ក្នុងនាម មន្រ្តីរាជការ មន្ទីរធម្មការនិងសាសនាខេត្ត ស្រុកក្រុង ក៏សុំធ្វើការអំពាវនាវឲ្យគាំទ្រ ចំណាត់ការ របស់សម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ ផ្តល់យុទ្ធសាស្ត្រ ដ៏ច្បាស់លាស់ត្រឹមត្រូវបំផុត ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជាថៃ ការប្រើប្រាស់យន្តការទ្វេភាគី ចិត្តសាស្ត្រ ការពារខ្លួន ក្នុងករណីចាំបាច់ និងនាំយកនូវបញ្ហានេះដាក់ជូនដល់តុលាការអន្តរជាតិ៕ អត្ថបទដោយ៖ cambodia-nation-media