ហ្វីលីពីន ផ្ទុះឆ្លងអេដស៍ជាថ្មី ជាង ៥០០ភាគរយ

 សង្គម
 ០៥ មិថុនា ២០២៥
 46
អាជ្ញាធរវេជ្ជសាស្ត្រ ហ្វីលីពីន កាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ថ្មីៗនេះ បានព្រមានអំពី "ភាពអាសន្ននៃសុខភាពសាធារណៈ" ដែលកំពុងខិតជិតមកដល់ ខណៈករណីឆ្លងជំងឺអេដស៍ (HIV) បានកើនឡើងយ៉ាងគំហុកក្នុងឆ្នាំនេះ ជាពិសេសក្នុងចំណោមបុរសវ័យក្មេង។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ជាមធ្យមមានករណីថ្មី ៥៧ ករណីក្នុងមួយថ្ងៃត្រូវបានកត់ត្រានៅក្នុងប្រទេសដែលមានប្រជាជន ១១៧ លាននាក់ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៥ ដែលជាការកើនឡើង ៥០០ ភាគរយធៀបនឹងឆ្នាំមុន។

អត្ថបទដោយ៖ cambodia-nation-media