តារា TikTok ប៉ាគីស្ថានដ៏ល្បីល្បាញមួយរូប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់

 សង្គម
 ០៥ មិថុនា ២០២៥
 162
នគរបាលនៅរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនបុរសម្នាក់ដែលរងការចោទប្រកាន់ថា បានធ្វើឃាតតារាបណ្តាញព័ត៌មានសង្គម TikTok ដ៏មានឥទ្ធិពលវ័យ ១៧ឆ្នាំមួយរូប គឺនាង Sana Yousaf នៅផ្ទះរបស់នាង ស្ថិតក្នុងទីក្រុង Islamabad កាលពីវេលាម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុកថ្ងៃចន្ទ ។សេចក្តីរាយការណ៍បន្តថា នាង Yousaf ត្រូវបានឃាតករបាញ់ ២គ្រាប់ត្រូវចំដើមទ្រូងរបស់នាង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែនាងបានស្លាប់ ដោយសាររបួសរបស់នាង ។ សូមបញ្ជាក់ថា នាង Yousaf មានដើមកំណើតមកពីទីក្រុង Chitral ដែលមានចម្ងាយប្រហែល ៤០០គ.មភាគខាងជើងទីក្រុង Islamabad ៕

អត្ថបទដោយ៖ cambodia-nation-media