អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា យោធាចារ្យ និងគ្រូគ្រប់គ្រង ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។
ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលេីកឡេីងពីការផ្តាំផ្ញេីសួរសុខទុក្ខ របស់សម្តេច និងលោកជំទាវ ជូនចំពោលោកនាយក នាយករង យោធាចារ្យ គ្រូគ្រប់គ្រង និងបុគ្គលិកសាលាទាំងអស់។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ បានរំលឹកពីការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ របស់សម្តេចមហាបវរធិបតី ចំពោះយោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលា ដែលបានបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ក៏បានរំលឹកផងដែរ ដល់ថ្នាក់ដឹកនាំសាលា គណៈកម្មការ ធ្វេីយ៉ាងណា យកថវិកា អង្ករ ប្រេងឥន្ធនៈទាំងនេះ ទៅប្រេីប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងរំលឹកដល់យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាទាំងអស់ សូមឲ្យប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាសុខភាពឲ្យបានល្អ ដេីម្បីឆ្លេីយតបការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច និងបម្រេីការងារហ្វឹកហ្វឺនប្រកបដោយប្រសិទ្ធភាព។
យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកទាំង អស់មានសេចក្តីរីករាយជាខ្លាំង ហេីយប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ និងគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៕ អត្ថបទដោយ៖ cambodia-nation-media