ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នកាំភ្លើង 12,7mm នៅទីបញ្ជាការស្រាលកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១
អន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នកាំភ្លើង12,7 mm នៅទីបញ្ជាការស្រាលកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។
បើតាម លោក អនុសេនីយ៍ទោ គឹម ម៉ាលីដែន នាយការិយាល័យហ្វឹកហ្វឺន កងពល តូចអន្តរាគមលេខ១២៨ យោធភូមិភាគទី១ ថាវគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមសរុបចំនួន ៨៥ នាក់ ដោយហ្វឹកហ្វឺនរយៈពេលខ្លី ចំនួន ៧ថ្ងៃ លើជំបាញផ្បែកកាំភ្លើង12,7mm ។
លោកវរសេនីយ៍ឯក មេបញ្ជាការរងកងពល បានមានប្រសាសន៍ផ្ដាំផ្ញើបន្ថែមមួយចំនួនដែលជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យនៃការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ មានដូចជា (អ្នកចេះច្រើនបង្រៀន អ្នកចេះតិច ,អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ) ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង , ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ ។
តំណាងសិក្ខាកាមបានឡើងប្តេជ្ញាចិត្ត ខិតខំយកចំណេះដឹង ចំណេះធ្វើ ជំនាញ ដែលបានសិក្សារៀរៀនសូត្រ ហ្វឹកហាត់កន្លងមក ទៅប្រើប្រាស់អោយចំគោលដៅ ក្នុងកាតព្វកិច្ចជាកងទ័ពអាជីព នៃកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ៕ អត្ថបទដោយ៖ cambodia-nation-media