យន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាប លើកដំបូងជាប្រវត្តិសាស្ត្រ និងត្រូវបានស្វាគមន៍យ៉ាងអធិកអធមពីកម្ពុជា
ប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួន បានចុះចតជាផ្លូវការនៅខេត្តសៀមរាប នៅយប់ថ្ងៃអង្គារថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។
ជើងហោះហើរដំបូងនេះ ត្រូវបានស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឥស្សរជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
គណៈប្រតិភូស្វាគមន៍រួមមានបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។ លោក កាទើ មហាំម៉ាត់ ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោកស្រី សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប, លោក Jaber AlShehhi ប្រធានផ្នែកកិច្ចការសេដ្ឋកិច្ចនៃស្ថានទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប ក៏បានចូលរួមជាភ្ញៀវកិត្តិយស។
អត្ថបទដោយ៖ cambodia-nation-media