Miss Universe Ecuador 2024 ទទួលមរណ-ភាពក្នុងវ័យ ២៨ ឆ្នាំ ដោយមិនដឹងមូលហេតុ
ដំណឹងដ៏តក់ស្លុតនេះត្រូវបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការប្រកួត ប៉ុន្តែមិនមានបញ្ជាក់ពីមូលហេតុនៃការស្លាប់ភ្លាមៗរបស់បេក្ខភាពបវរកញ្ញារូបនេះឡើយ។
គួររំឭកថា នាង María Lorena Argüello អាយុ ២៨ ឆ្នាំ ជាបេក្ខភាពបវរកញ្ញាមួយរូបក្នុងការប្រកួតកម្មវិធី Miss Universe Ecuador ប្រចាំឆ្នាំ ២០២៤
ដោយនាងជាបេក្ខភាពតំណាងក្រុង Quito។ បើទោះជានាងមិនបានឈ្នះមកុដក្នុងការប្រកួតកាលពីឆ្នាំ ២០២៤ ក្ដី ប៉ុន្តែនាងបានតស៊ូរហូតជាប់ក្នុង top 13 ចុងក្រោយផងដែរ៕ អត្ថបទដោយ៖ cambodia-nation-media