ប្រជាពលរដ្ឋ៤គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ របើកដំបូលផ្ទះ បានទទួលអំណោយ មនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ
ជាមួយ ក្រុមការងារស្រុក លោកមេឃុំ បាននាំយកអំណោយ មនុស្សធម៌ របស់អនុសាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ស្វាយទៅ ជួយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់របើកដំបូល ផ្ទះ៤គ្រួសារ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន៤គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលផ្ទះ បានទទួល អំណោយមនុស្សធម៌ពីអនុស្សាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ស្វាយក្នុង១គ្រួសារទទួលបាននូវ អង្ករ២៥ គីឡូក្រាម តុង០១ ទឹកត្រី០១យួរ ទឹកស៊ីអ៉ី០១យួរ និងថវិកា ១០០.០០០រៀលផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media