កុមារ១៥នាក់ទទួលបានការវះកាត់ រួមមានជម្ងឺដុំសាច់ខួរក្បាល៧ករណី,ជម្ងឺដុំសរសៃ ឈាមក្នុងខួរក្បាល (Malformation arterioveneuse)៦ករណីនិងការបាក់ឆ្អឹងកងក ០២ករណី
ប្រសាទកុមារដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Didier Scavarda និងសហការីរបស់លោករួមមាន លោកសាស្ត្រាចារ្យ J.Beaurain, I.Curt, S Seltzer និង P.Thouant ព្រមទាំងមានការសហការជាមួយនឹងក្រុមគ្រូពេទ្យឯកទេសផ្នែកវះកាត់ខួរក្បាលនិងប្រព័ន្ធប្រសាទកុមារនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧និងមន្ទីរពេទ្យគន្ធបុប្ផាដែលដឹកនាំដោយលោកវេជ្ជបណ្ឌិតឯកទេស វ៉ែន រតនៈ និង លោកវេជ្ជបណ្ឌិតឯកទេស គង់ វុទ្ធី។
អំឡុងបេសកកម្មនេះមានកុមារចំនួន១៥នាក់បានទទួលការវះកាត់ ដែលក្នុងនោះរួមមានជម្ងឺដុំសាច់ខួរក្បាល ០៧ ករណី, ជម្ងឺដុំសរសៃឈាមក្នុងខួរក្បាល (Malformation arterioveneuse) ០៦ ករណី និង ការបាក់ឆ្អឹងកងក ០២ករណី។ លើសពីនេះទៀត យើងក៏បានការធ្វើតេស្តវេជ្ជសាស្ត្រមើលពីរចនាសម្ព័ន្ធសរសៃឈាមខួរក្បាល (Angiographie cérébrale) លើកដំបូងគេ
អត្ថបទដោយ៖ cambodia-nation-media