មន្ត្រីជាន់ខ្ពស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបពិភាក្សាការងារជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំប្រទេសឡាវ
ការងារជាមួយលោក Thomas Lammar ភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រ ចាំប្រទេសឡាវ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-លុចសំបួ។
ជំនួបពិភាក្សានេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីពង្រឹងនិងបង្កើនចំណងមិត្តភាព ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលុចសំបួ ជាពិសេសការឆ្ពោះទៅរកការកំណត់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទូទៅសម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ភាគីលុចសំបួរនឹងអញ្ជើញទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នាខេត្តស្ទឹងត្រែង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ និងនៅខេត្តរតនគិរី នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីស្វែងយល់បន្ថែមពីមុខជំនាញកសិកម្ម ទេសចរណ៍ជាដើម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទាំងពីរនេះ។
ភាគីទាំងពីរកម្ពុជា-លុចសំបួសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈ ឬកិច្ចព្រមព្រៀងណាមួយនាពេលអនាគត សម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
អត្ថបទដោយ៖ cambodia-nation-media