ផ្នែកសឹករងត្រពាំងប្រាសាទ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ទទួលបានអំណោយឧបត្ថម្ភ របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍កត្តិសង្គហបណ្ឌិត គន់ គីម

 សង្គម
 ០៣ មិថុនា ២០២៥
 56
លោកវរសេនីយ៍ទោ ស៊ុន បូរ៉ាន់ មេបញ្ជា ការ ផ្នែកសឹករងត្រពាំងប្រាសាទ តំណាង ឯកឧត្ដម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ដឹកនាំនាយ- ពល ទាហាន ផ្នែកសឹករងត្រពាំងប្រាសាទ ទទួលដំណើរអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍កត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រគល់ជូន ផ្នែកសឹករងត្រពាំងប្រាសាទ តាមរយៈ ឯកឧត្តម គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្ដរមានជ័យ ព្រមទាំងប្រតិភូអមដំណើរអំណោយ រួមមាន៖ សូឡាអាគុយចំនួន ០៥ឈុត ,វិទ្យុទាក់ទងចំនួន ០២គ្រឿង និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្ដម ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្ដម ទេសរដ្ឋមន្រ្តី ដល់យោធិនដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងសម្ដែងការកោតសរសើរចំពោះវីរភាព ស្នេហាជាតិ មាតុភូមិ របស់កងកម្លាំង ជួរមុខ ដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ ទន្ទឹមនឹងនោះដែរ ឯកឧត្ដម ក៏បានណែនាំដល់យោធិនត្រូវថែរក្សាសុខភាព ពិសេសត្រូវខិតខំការពារឱ្យបានដាច់ខាតនូវសន្តិភាព បូរណភាពទឹកដី៕

អត្ថបទដោយ៖ cambodia-nation-media