សមាជរដ្ឋសភា និងព្រឹទ្ធសភា ចូលដល់ថ្ងៃទី២ ពិភាក្សាលើរបៀបវារៈស្តីពីវិស័យកសិកម្ម
សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកដំបូង ត្រូវបានចាប់ផ្តើមនៅថ្ងៃទី២ ខែមិថុនា។
ថ្ងៃដំបូង នៃសមាជបានប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ១២៖២២នាទីរំលងអាធ្រាត្រ បញ្ចប់លើការពិភាក្សា លើរបៀបវារៈចំនួនពីរ គឺរបៀបវារៈស្តីពីប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ព្រឹត្តិការណ៍សមាជថ្ងៃដំបូង ត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាការធ្វើឡើងដំបូង ហើយដំណើរការឆ្លងអាធ្រាត្រ។
នៅថ្ងៃទី៣មិថុនា ដែលជាថ្ងៃទី២នៃសមាជនេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ស្នើរដ្ឋាភិបាលត្រួតពិនិត្យការនាំចូលជី បិទកុំឱ្យឈ្មួញនាំចូលជីគ្មានគុណភាពមកលក់ឱ្យកសិករ ព្រោះបើកសិករបាចជីគ្មានគុណភាព គឺចំណាយលុយទិញជីអស់ច្រើន តែទិន្នផលកសិកម្មបានតិច។
បើតាម អ្នកឧកញ៉ា ម៉ុង ឬទ្ធី ស្នើរដ្ឋាភិបាលត្រួតពិនិត្យការនាំចូលជី បិទកុំឱ្យឈ្មួញនាំចូលជីគ្មានគុណភាពមកលក់ឱ្យកសិករ ព្រោះបើកសិករបាចជី
គ្មានគុណភាព គឺចំណាយលុយទិញជីអស់ច្រើន តែទិន្នផលកសិកម្មបានតិច៕
អត្ថបទដោយ៖ cambodia-nation-media