វិស័យឯកជន បាននាំយកនូវគ្រឿងឧបភោគបរិភោគជូនដល់កង កម្លាំងឈរជើងជួរមុខទិសទី១ ប្រាសាទព្រះវិហារ

 សង្គម
 ០៣ មិថុនា ២០២៥
 95
ទីបញ្ជាការស្រាលជួរមុខទិសទី១ ប្រាសាទព្រះវិហារលោក ឡាយ ពេជ្យ និលមង្គល តំណាងក្រុមហ៊ុន ម៉ែន សារុន រួមជាមួយក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ដោយអំណោយទាំងនោះរួមមាន÷ ១.ទឹក ត្រី៣០ យួរ ២.ទឹក ស៊ីអុីវ៣០ យួរ ៣.ទឹកសុទ្ធ វីតាល ១០០កេស ៤.ការហ្វេរ ៣០កញ្ចប់ ៥.មីជាតិ ២០០ កេស និងថវិការចំនួន ៥០០០០០០៛(ប្រាំលានរៀល) ។ ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និង ពលទាហាន ឯកឧត្តមឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន ម៉ែនសារុន ដែលបានឧបត្ថម្តគ្រឿងឧប ភោគបរិភោគជូនដល់កងកម្លាំងកំពុងឈរជើងការពារព្រំដែនជួរមុខកម្ពុជា.ថៃ នាពេលនេះ ។ ទាំងនេះគឺជាការលើកទឹកចិត្ត និងរួមចំណែកសម្រាលការលំបាករបស់កងកម្លាំងដែលបាន លះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី៕

អត្ថបទដោយ៖ cambodia-nation-media