សម្តេចតេជោ សម្តេចធិបតី ឧបត្ថម្ភ អាវភ្លៀងជូន នាយ-ពលទាហាន តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ យោធភូមិភាគទី៤
ដល់នាយទាហាន នាយទាហានរង ពលទាហាន និងអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ។
លោកមេបញ្ជាការក៏ បានបញ្ជាក់ថាសម្តេចទាំងទ្វេរ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត តែងតែគិតគូរពីសុខភាពរបស់កងទ័ពគ្រប់កាលៈទេសៈ តួយ៉ាងជារៀងរាល់ឆ្នាំ នៅរដូវភ្លៀង បានចែកអាវភ្លៀង រដូវរងារបានចែកអាវរងារជូនដល់យោធិនគ្រប់ៗរូប។
ជំនួសមុខឲ្យ នាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់ក្នុង តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ លោកមេបញ្ជាការ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែនជានិច្ច៕ អត្ថបទដោយ៖ cambodia-nation-media