សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា

 សង្គម
 ០២ មិថុនា ២០២៥
 47
បានស្នើឱ្យអង្គសមាជធ្វើសេចក្តីថ្លែងការណ៍គាំទ្ររាជរដ្ឋាភិបាលក្នុងការនាំយកបញ្ហាអធិបតេយ្យជាតិនៅមុំ៣ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ នៅក្នុងឱកាសបើក «សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យន្តការដែលមានស្រាប់ត្រូវបន្តការចរចា មិនមែនបានសេចក្តីថា យើងទៅតុលាការយុត្តិធម៌អន្តរជាតិ យើងបោះបង់ចោលនូវយន្តការនៃការចរចានោះទេ ពោលគឺគណៈកម្មការព្រំដែននៃប្រទេសទាំងពីរនៅបន្តការចរចា ហើយយន្តការដទៃទៀតនៅរក្សាទាំងអស់ ក៏ប៉ុន្តែយើងដាក់នេះដើម្បីបបួលភាគីថៃយកបញ្ហាទាំងប៉ុន្មាននេះទៅតុលាការយុត្តិធម៌អន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា សិង្ហបុរី និងម៉ាឡេស៊ីក៏ធ្លាប់បានបបួលគ្នាទៅតុលាការយុត្តិធម៌អន្តរជាតិដែរ ពោលគឺមិនមែនមានតែកម្ពុជាយើងនោះទេ៕

អត្ថបទដោយ៖ cambodia-nation-media