រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយា ចែកកាបូប សម្ភារសិក្សា នំ បាល់ទាត់ និងអាវកីឡា៣០០កំប្លេរជូនដល់សិស្សានុសិស្សប្រមាណ៥០០នាក់នៅខេត្តក្រចេះ

 សង្គម
 ០១ មិថុនា ២០២៥
 44
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា នេត្រភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទីខខ០១ ខែមិថុនា ឆ្នាំ២០២៥ បាន អញ្ជើញចែកកាបូប សម្ភារសិក្សា នំ បាល់ទាត់ និងអាវកីឡា៣០០កំប្លេរជូនដល់សិស្សានុសិស្សប្រមាណ៥០០នាក់ នៅសាលា បឋមសិក្សាព្រះគ្រូគឹមឯម ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ការនាំយកកាបូប និងសម្ភារសិក្សាមកចែកជូនដល់សិស្សានុសិស្សនាពេលនេះ ធ្វើឡើងដើម្បីអបអរសាទខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារ សមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា កំណើនប្រកបដោយចីរភាព និងភាពធន់»៕

អត្ថបទដោយ៖ cambodia-nation-media