សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជូនថវិកានិងសម្ភារៈមួយចំនួន ឧបត្ថម្ភជូនបងប្អូនកងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ ..

 សង្គម
 ៣១ ឧសភា ២០២៥
 42
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជូនថវិកានិងសម្ភារៈមួយចំនួន ឧបត្ថម្ភជូនបងប្អូនកងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ គណៈប្រតិភូរដ្ឋបាលខេត្តឧត្តរមានជ័យ បាននាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ដែលជាអំណោយរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី  ប្រគល់ជូនកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ។ គណៈប្រតិភូរដ្ឋបាលខេត្តឧត្តរមានជ័យ សម្តេចប្រធានរដ្ឋសភា បានសាកសួរសុខទុក្ខបងប្អូនកងទ័ពទាំងអស់នៅជួរមុខ និងបានថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ ដែលមានស្មារតី មនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី ឯករាជ្យជាតិ យ៉ាងមុតមាំ។ កងកម្លាំងដែលកំពុងឈរជើង តាមបន្ទាត់ព្រំដែនបាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនកងទ័ពនៅជួរមុខ។ កងកម្លាំងទាំងអស់បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី និងប្រទេសជាតិ នៅក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទដោយ៖ cambodia-nation-media