កសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងមានកន្លែងកម្សាន្តច្រើនប្រភេទនៅជិតរាជធានីភ្នំពេញ ដែលទេសចរជាតិ អន្តរជាតិ
កម្សាន្តដ៏ពេញនិយមសម្រាប់ទេសចរជាតិ អន្តរជាតិអញ្ជើញទៅទស្សនាកម្សាន្ត ដែលមានសួនសត្វយ៉ាងច្រើនប្រភេទ ជិះឡានប្រណាំង ព្រមទាំងមានលំនៅដ្ឋានលម្ហែកាយ ជាពិសេសជិះឡូរីគយគន់មើលទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនារដូវកាលបៃតង។
សូមជម្រាបជូនថា តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ មានទីតាំងស្ថិតនៅក្នុងភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តំបន់កសិទេសចរណ៍ដ៏ល្បីរន្ទឺមួយនេះ
ក៏មិនមែនគ្រាន់តែជាកន្លែងកម្សាន្ត លម្ហែអារម្មណ៍ជាមួយបរិយាកាសធម្មជាតិប៉ុណ្ណោះទេ តែវាក៏ជាកន្លែងសម្រាប់សិក្ស និស្សិត កសិករអាចសិក្សាបន្ថែមពីបច្ចេកដាំដុះដំណាំ និងធ្វើជាគំរូជាក់ស្ដែងដល់អ្នកទេសចរដែលបានទៅទស្សនាផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media