សម្តេចធិបតី អញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ លើអនុស្សរណះចំនួន២ នៅទីក្រុងតូក្យូ

 សង្គម
 ៣០ ឧសភា ២០២៥
 44
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសស្នាក់នៅ និង បំពេញការងារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានអញ្ចើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហ ប្រតិបត្តិការ លើអនុស្សរណ:ចំនួន២ រវាង សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន..។ អនុស្សរណ: ទាំង២ រូមមាន.. ១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និង លើកកម្ពស់ភាពជា ដៃគូធុរកិច្ចរវាងកម្ពុជានិងជប៉ុន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ។ ២. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងគោលបំណងកសាងភាពជាដៃគូវិនិយោគដ៏រឹងមាំនាពេលអនាគត៕

អត្ថបទដោយ៖ cambodia-nation-media