ពន្ធគយរបស់ Trump មានចំនួន ៣៤ ប៊ីលានដុល្លារ

 សង្គម
 ៣០ ឧសភា ២០២៥
 30
អាមេរិក៖ គោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមហ៊ុនទូទាំងពិភពលោកខាតបង់ជាង ៣៤ ប៊ីលានដុល្លារក្នុងការលក់ និងការចំណាយខ្ពស់ជាងមុន ជាមួយនឹងភាពមិនប្រាកដប្រជាក្នុងការសម្រេចចិត្ត។ សាជីវកម្មធំៗ ដូចជា Apple, Ford, Porsche និង Sony បានកាត់បន្ថយ ការព្យាករណ៍​ប្រាក់ចំណេញដោយព្យាយាមវាយតម្លៃពីផលប៉ះពាល់ពិតនៃពន្ធគយ។ បើទោះជាតុលាការពាណិជ្ជកម្មសហរដ្ឋអាមេរិកបានរារាំងពន្ធគយមួយចំនួន អាជីវកម្មនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ចំពោះការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ និងយុទ្ធសាស្រ្តទីផ្សារដដែល។

អត្ថបទដោយ៖ cambodia-nation-media