សម្ដេចតេជោ ថ្លែងថា កម្ពុជាត្រៀមសំណាញ់មេឃ បាញ់យន្តហោះចម្បាំងរួចហើយ សម្ដេចថា បច្ចុប្បន្ន យើងមានប្រព័ន្ធការពារអាកាសដ៏ល្អប្រសើ ដែលអាចបាញ់ចម្ងាយរាប់សិបគីឡូម៉ែត្រ
សម្ដេចតេជោ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំអចិន្ត្រយ៍ ព្រឹទ្ឌសភា នាព្រឹកថ្ងៃ២៩ ឧសភានេះ តបនឹងមតិញុះញង់ មួយចំនួនដែលថា កងទ័ពថៃ បានត្រៀមយន្តហោះចម្បាំងរួចរាល់
ហើយ សម្រាប់ធ្វើចម្បាំងជាមួយកម្ពុជា ក្រោយកងទ័ពឈ្លានពានសៀម លួយឆ្មក់បាញ់ប្រហារ កងទព័កម្ពុជា អោយពលីម្នាក់ នៅក្នុងទឹកដីកម្ពុជា នាព្រឹកថ្ងៃទី២៨ ឧសភាម្សិលមិញ៕
អត្ថបទដោយ៖ cambodia-nation-media