អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ ខេត្តបន្ទាយមានជ័យ រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍

 សង្គម
 ២៩ ឧសភា ២០២៥
 56
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមគ្នារៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានអ្នកចូលរួមសរុប១២០នាក់ ជាមន្ត្រីមន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត ក្រុង-ស្រុក និស្សិត និងម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ប្រាក់ ប៉ូលី អភិបាលរង ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយ មានជ័យ បានបញ្ជាក់ពីស្ថានភាពគ្រឿងញៀន និងការយកចិត្តទុកដាក់ចូលរួមដោះស្រាយ ពីគ្រប់មជ្ឈដ្ឋានដើម្បីផ្តល់ទំនុកចិត្តដល់អ្នកទេសចរណ៍ឲ្យមកកំសាន្តខេត្តផងដែរ។ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណ និងលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហារួមរបស់យើងដែលតម្រូវឱ្យមានការចូលរួមពីគ្រប់សមាសភាពដោះស្រាយ ពិសេសបន្តអនុវត្តបទបញ្ជាសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្អាតចកចេញពីផ្ទៃបឹង ដោយរក្សាទឹកក្នុងផ្ទៃបឹងឲ្យថ្លាជានិច្ច និងសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវផ្សព្វផ្សាយនិងទាញយក App NoDrug: https://nodrugsnacd.com/download_kh ដើម្បីយកគ្រឿងញៀនចេញពីសហគមន៍៕

អត្ថបទដោយ៖ cambodia-nation-media