សម្តេចធិបតី ជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc

 សង្គម
 0 ម៉ោងមុន
 55
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត បានជួបជាមួយ លោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ សូមជំរាបថា ក្រុមហ៊ុន Minebea Mitsumi Inc. ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ធ្វើអាជីវកម្មលើការផលិតគ្រឿងបង្គុំម៉ាស៊ីន និងគ្រឿងបង្គុំអេឡិចត្រូនិកចាប់តាំងឆ្នាំ១៩៥១ ។ បច្ចុប្បន្នក្រុមហ៊ុនក៏បានបង្កើតរោងចក្រចំនួនពីរកន្លែងនៅកម្ពុជា ដោយទីមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ និងទីពីរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិសាត់ ដែលអាចបង្កើតការងារជិត១ម៉ឺនកន្លែង៕

អត្ថបទដោយ៖ cambodia-nation-media