សាស្រ្តាចារ្យ សិស្ស-និស្សិតម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ និងជាអ្នកទេសចរក្នុងរដូវកាលបៃតង (Green Season)

 សង្គម
 0 ម៉ោងមុន
 78
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការជំរុញចលនាទេសចរណ៍របស់សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season) ដើម្បីជំរុញវិស័យ ទេសចរណ៍ក្នុងស្រុក បង្កើនចំណេះដឹងអំពីតំបន់សក្តានុពលទេសចរណ៍ ធនធានធម្មជាតិ វប្បធម៌ និងការរីកចម្រើននៃសេដ្ឋកិច្ចសហគមន៍ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), ឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហព័ន្ធសេវាអប់រំនៅកម្ពុជា លោក លោកស្រី តំណាងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ប្រធាន និងតំណាងសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, សមាគមសណ្ឋាគារកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, និងក្រុមហ៊ុនដឹកជញ្ជូន លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) សរុបចំនួន៨៩នាក់ នៅទីស្តីការក្រសួងទេសចរណ៍៕

អត្ថបទដោយ៖ cambodia-nation-media