សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ លោក OKUMURA Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd
កន្លងមក ក្រុមហ៊ុនផ្តួចផ្តើមនូវសកម្មភាពជាច្រើនផងដែរនៅកម្ពុជា លើសកម្មភាពលើកកម្ពស់ការយល់ដឹងពីការបែងចែកសំណល់, គាំទ្រសកម្មភាពប្រមូលសំរាម, ការកែច្នៃសំណល់
ប្លាស្ទិក និងកីឡាផ្នែកនារីផងដែរ ដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប ។ លើសពីនេះ ក្រុមហ៊ុន KOUA SHOJI Co., Ltd. ក៏មានគោលដៅពង្រីកបន្ថែមសកម្មភាពរបស់ខ្លួន នៅខេត្តផ្សេងៗទៀតផងដែរនាពេលអនាគត ។
អត្ថបទដោយ៖ cambodia-nation-media