ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុនកូរ៉េ និងខ្មែររៀបចំវគ្គបណ្តុះបណ្តាលផលិតមាតិកាទេសចរណ៍ (Tourism Content Creator)

 សង្គម
 0 ម៉ោងមុន
 72
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង ទេសចរណ៍ ក្រុមហ៊ុន Ubrain Communications (ប្រទេសកូរ៉េ) និងក្រុមហ៊ុន Thananvarman​ Digital 21 ស្តីពីការបណ្តុះបណ្តាលជំនាញផលិតមាតិកាទេសចរណ៍ (Tourism Content Creator or Travel Content Creator) ដល់សិស្ស និស្សិត និងអ្នកមានចំណង់ចំណូលចិត្តផលិតមាតិកាឌីជីថល (Digital Content) ដែលជាការបណ្តុះបណ្តាលដំបូងគេនៅប្រទេសកម្ពុជា។ តាមរយៈការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងពីការផលិតមាតិកា​ថ្មី បទពិសោធជាក់់ស្តែង កម្មវិធីឌីជីថលថ្មីៗ ដែលបានពីគ្រូឧទ្ទេសនាមល្បី និងមានបទពិសោធច្រើនឆ្នាំពីប្រទេសកូរ៉េ ជាពិសេសគឺការរៀបចំមាតិកាទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ និងមានភាពទាក់ទាញលំដាប់អន្តរជាតិ។ សិក្ខាកាមដែលបញ្ចប់ការសិក្សាវគ្គនេះដោយជោគជ័យ នឹងទទួលបាននូវវិញ្ញាបនប័ត្រទទួលស្គាល់សម្រាប់អាជីពការងាររបស់ខ្លួន៕

អត្ថបទដោយ៖ cambodia-nation-media