ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាចាប់អារម្មណ៍ និងថាជួយផ្សព្វផ្សាយផ្លូវថ្មើរជើង (Walk Street) ដ៏សប្បាយ រីករាយ រស់រវើក ស្រស់ស្អាត
សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមទស្សនាការសម្តែងសិល្បៈជាលក្ខណៈមហាជនរួមគ្នា កម្ពុជា-ចិន ក្នុងឱកាសពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចតុមុខ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានជួបសំណេះសំណាល និងថតរូបអនុស្សាវីរិយ៍ជាមួយបងប្អូនអាជិវករ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិចំរុះសាសន៍ដែលមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street) ដ៏រស់រវើក សកម្មភាពចំរុះ និងមានបរិយាកាសស្រស់ស្រាយក្រោមជំនោរខ្យល់ទន្លេចតុមុខដ៏ត្រជាក់ និងបរិសុទ្ធ ដោយក្តីសោមន្សរីករាយ និងស្និទ្ធិស្នាលដែលជាមិត្តភាពដ៏រឹងមាំមិនអាចបំបែកបានឡើយ៕
អត្ថបទដោយ៖ cambodia-nation-media