កម្ពុជា-អូម៉ង់ នឹងជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រេីន
សម្ដេចបវរធិបតីបានថ្លែងអំពីសុខដុមនីយកម្មសាសនានៅកម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាដល់ការប្រតិបត្តិជំនឿសាសនាទាំងអស់ នៅកម្ពុជា។>សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា និងអូម៉ង់ មានសក្ដានុពលច្រើនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត។ ក្រសួងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងខិតខំស្វែងរកឱកាស និងការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតក្នុងជំរុញទំហំពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមពីតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសអូម៉ង់។
ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបជាមួយសម្ដេចបវរធិបតី។ ព្រះអង្គម្ចាស់បានលេីកឡេីងថា កម្ពុជាជាប្រទេសដែលមានលក្ខណៈល្អប្រសេីរក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសអូម៉ង់ ក៏ដូចជាបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។ អូម៉ង់ និង កម្ពុជា មានជំហរស្រដៀងគ្នាលើការដោះស្រាយបញ្ហានានា ដោយឈរលើគោលការណ៍សន្ដិវិធី។ ព្រះអង្គម្ចាស់បានបន្ថែមថា ស្របពេលដែលបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក្សកំពុងផ្តោតមកទិសខាងកើត, កម្ពុជា និងអូម៉ង់នឹងមានឱកាសក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន៕
អត្ថបទដោយ៖ cambodia-nation-media