ហេតុផល 5 យ៉ាងដែលអ្នកមិនគួរដោតឆ្នាំងសាកចោលដោយមិនប្រើទូរសព្ទ

 សង្គម
 2 ថ្ងៃមុន
 47
1) ហានិភ័យនៃការឆ្លងចរន្តអគ្គិសនី បើមានការដាច់ចរន្តអគ្គិសនី ឆ្នាំងសាកមានបញ្ហា វាអាចបណ្តាលឱ្យបឆ្លងចរន្តអគ្គិសនី ដែលអាចធ្វើឱ្យខូចឧបករណ៍អគ្គិសនី ឬ ប៉ះពាល់ដល់វត្ថុដទៃទៀត។ 2) ខ្ជះខ្ជាយអគ្គីសនីដោយមិនចាំបាច់ ទោះបីជាឆ្នាំងសាកមិនត្រូវបានដោតចូលទៅក្នុងទូរស័ព្ទក៏ដោយ ក៏វានៅតែប្រើប្រាស់ថាមពលតិចតួចគ្រប់ពេលវេលា ដែលកកកុញហើយអាចបណ្តាលឱ្យខ្ជះវិក័យប័ត្រអគ្គិសនីដោយមិនចាំបាច់។ 3) ការប្រមូលផ្តុំកម្តៅ អាដាប់ទ័រដែលដោតចូល វាអាចកកកុញកម្តៅ បើមិនមានខ្យល់ចេញចូលបានល្អទេ វាអាចប៉ះពាល់ដល់អាយុជីវិតរបស់ឆ្នាំងសាក ឬ ក្នុងករណីដ៏អាក្រក់បំផុតអាចឆេះបាន។ 4)កាត់បន្ថយអាយុកាលរបស់ឆ្នាំងសាក ការ​ដោត​ចោលក្នុង​រយៈពេល​យូរ​ធ្វើ​ឱ្យ​សៀគ្វី​ខាងក្នុង​របស់​ឆ្នាំង​សាក​ខូច​លឿន​ជាង​ធម្មតា។ វាអាចបណ្តាលឱ្យឆ្នាំងសាកឆាប់ខូច និង ប្រថុយនឹងការផ្គត់ផ្គង់ថាមពលមិនប្រក្រតី នៅពេលប្រើជាមួយទូរសព្ទ។ 5)បង្កើនហានិភ័យនៃអគ្គីភ័យ ឆ្នាំងសាកដែលមិនមានស្តង់ដារ ឬ ចាស់ខ្លាំងអាចឡើងកម្តៅ បណ្តាលឱ្យរលាយ ឬ ឆេះ ដែលអាចរាលដាលដល់វត្ថុជុំវិញ អាចបង្កជាអគ្គីភ័យ។

អត្ថបទដោយ៖ cambodia-nation-media