កម្មករ កម្មការិនី ជិត១ពាន់នាក់ បំរើការងារ នៅរោងចក្រ ផលិតសម្ភារះកីឡា WP SPORTS (CAMBODIA) CO,.LTD ខេត្តស្វាយរៀង ចេញមកធ្វើកូដកម្ម
ក្រុមហ៊ុន និងរោងចក្រខាងលើឈ្មោះ ( WP SPORTS (CAMBODIA) CO,.LTD )មានទីតាំងស្ថិតនៅភូមិព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ជារោងចក្រផលិតសម្ភារកីឡា មានម្ចាស់ឈ្មោះ SHEU SHING-JIU ភេទ ប្រុស សញ្ជាតិ ចិន និងឈ្មោះ SHEU SHING-JIU ភេទ ប្រុស សញ្ជាតិ ចិន ជាអ្នកគ្រប់គ្រង។
បើតាមការបញ្ជាក់របស់កម្មករ ដែលភាគច្រើនជាកម្មការិនី ដល់ទៅ៨០០ ក្នុងចំនួនសរុប ជិត១ពាន់នាក់ខាងលើ ថា មូលហេតុបឋម នៃការធ្វើកូដកម្មនេះ គឺខាងកម្មករ ស្នើសុំឱ្យក្រុមហ៊ុន ផ្តល់ប្រាក់ថ្លៃទឹកបោះគោកូន។ ស្នើសុំឱ្យក្រុមហ៊ុន អនុញ្ញាតឱ្យស្រីមានមានផ្ទៃពោះ និងទើបសម្រាកកូន ចេញមុនម៉ោងការងារ ៣០នាទី និងស្នើសុំឱ្យក្រុមហ៊ុនរៀបចំផ្គត់ផ្គង់ទឹកហូប ឱ្យបានគ្រប់គ្រាន់ សំរាប់កម្មករបំរើការងារនៅក្នុងរោងចក្រខាងលើ អោយបានគ្រប់គ្រាន់។
សូមជំរាបថា ទាក់ទងនិងសកម្មភាពខាងលើ មន្ទីរសាមី បានកំពុងចាត់មន្ត្រីអធិការការងារ ចុះទៅផ្សះផ្សាយ និងដោះស្រាយតាមនីតិវិធី ហើយចំពោះលទ្ធផល បែបណានោះ នៅមិនទាន់ដឹងនៅឡើយទេ៕ អត្ថបទដោយ៖ cambodia-nation-media