ទស្សនកិច្ចសិក្សាស្វែងយល់ និងវាយតម្លៃអំពីស្ថានភាពនៃការចរាចរ ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំ
ដំណើរទស្សនកិច្ចតាមតំបន់ព្រំដែនឡាវ វៀតណាម និងចិន ដឹកនាំដោយលោក BENEDIKT HOFMANN តំណាងស្តីទីប្រចាំតំបន់ របស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រឹដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលមានសមាសភាពចូលរួមពីតំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃប្រទេស ចំនួន៥ រួមមាន÷ កម្ពុជា ថៃ ឡាវ វៀតណាម ចិន និងក្រុមការងាររបស់ UNODC សរុបចំនួន ២៥រូប។
ក្នុងដំណើរទស្សនកិច្ចនៅតាមតំបន់ព្រំដែននៃប្រទេសឡាវ វៀតណាម និងចិននេះក្នុងគោលបំណងរួមមាន៖
- ដើម្បីសិក្សាវាយតម្លៃការគំរាមកំហែង និងនិន្នាការនៃការជួញដូរគ្រឿងញៀនសំយោគនៅក្នុងតំបន់ព្រំដែនដែលបានជ្រើសរើស (តំបន់ងាយប្រឈម)
- ដើម្បីពង្រឹងយន្តការសម្របសម្រួល និងចែករំលែកព័ត៌មានក្នុងក្របខ័ណ្ឌប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង
(Mekong MOU Countries)
- ចូលរួមជាមួយភ្នាក់ងារអនុវត្តច្បាប់ក្នុងតំបន់ ដើម្បីយល់ដឹងពីបញ្ហាប្រឈមនៃប្រតិបត្តិការ និងការអនុវត្តទទួលបានលទ្ធផលល្អ
- ដើម្បីកំណត់តំបន់អាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងតំបន់នាពេលអនាគត ក្នុងការប្រឆាំងការជួញដូរគ្រឿងញៀន
- និងការផ្តល់អនុសាសន៍ណែនាំសំខាន់ៗដើម្បីបង្កើនវិធានការត្រួតពិនិត្យគ្រឿងញៀនតាមព្រំដែន និងប្រតិបត្តិការដឹកនាំការស៊ើបការណ៍សម្ងាត់ (intelligence-led operations)។
អត្ថបទដោយ៖ cambodia-nation-media