អំណោយសម្តេច​មហា​បវរ​ធិបតីនិង​លោក​ជំទាវ​ ត្រូវបានឧបត្ថម្ភ​ជូន​ប្រជានេសាទ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​​ នៅ​តំបន់​បឹង​ទន្លេសាប​ ឃុំ​ពាមបាង​ 

 សង្គម
 3 ថ្ងៃមុន
 53
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ រួមនិងសហការី បាននាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន​ ៥៥​ គ្រួសារ ដែលកំពុងរស់នៅតំបន់បឹងទន្លេសាប ក្នុង​ឃុំពាមបាង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ ។ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់  សូមមេត្តា កុំប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ដែលនាំឲ្យមានទោសដល់ខ្លួន និងបង្កផលលំបាកដល់ក្រុមគ្រួសារ នីមួយៗ និងសហគមន៍យើង និងត្រូវចូលរួមអនុវត្តតាមច្បាប់ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង  ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែគិតគូរដោះស្រាយចំពោះប្រជាពលរដ្ឋទូទៅ នៅគ្រប់ទិសទី ដើម្បីសង្គមជាតិយើងទាំងមូល ។ ចំពោះប្រជាសាទ ដែលមានជីវភាពលំបាកខ្វះខាតទាំងចំនួន ៥៥​ គ្រួសារក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media