ទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែប និងពាសពេញផ្ទៃប្រទេស

 សង្គម
 3 ថ្ងៃមុន
 52
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ បានទទួលបដិសណ្ឋារកិច្ច និងអមដំណើរឯកឧត្តម Xu Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ អញ្ជើញទស្សនាសារមន្ទីរជាតិនារាជធានីភ្នំពេញ ដើម្បីឈ្វេងយល់ពីវប្បធម៌ និងអារ្យធម៌ដ៏សម្បូរបែប ប្រវត្តិសាស្ត្រដ៏យូរលង់ និងដ៏រស់រវើក រួមទាំងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ វិវឌ្ឍតាម សម័យកាល ព្រមទាំងវត្ថុបុរាណដ៏ល្អវិចិត្រដែលបន្សល់ពីសម័យកាលផ្សេងៗគ្នា នៃអតីតកាលដ៏សម្បូររុងរឿងរបស់ព្រះរាជាណាកម្ពុជា ជាពិសេសគឺប្រវត្តិទំនាក់ទំនងដ៏ល្អ និងជិតស្និទ្ធិរវាងកម្ពុជា និងចិនតាំងពីបុរាណកាលរហូតមកដល់សព្វថ្ងៃនេះ៕

អត្ថបទដោយ៖ cambodia-nation-media