ក្នុងរយៈពេល ២០ខែ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកសមាជិក ប.ស.ស. ថ្មីបានចំនួនប្រមាណជា ១លាន ៣សែននាក់

 សង្គម
 5 ថ្ងៃមុន
 61
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវះ បានបញ្ជាក់ថា ក្នុងរយៈពេល ២០ខែ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកសមាជិក ប.ស.ស. ថ្មីបាន ចំនួន\ប្រមាណជា ១លាន ៣សែននាក់ ក្នុងនោះកម្មករនិយោជិតក្នុងប្រព័ន្ធបានចំនួនប្រមាណ ៤០ម៉ឺននាក់, បុគ្គលស្វ័យនិយោជន៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនប្រមាណ ៥០ម៉ឺននាក់ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. បានចំនួនប្រមាណ ១៩ម៉ឺននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. កើនពីចំនួន ១,៨លាននាក់ ដល់ ៣,១លាននាក់ នៅត្រឹមដំណាច់ខែមេសាឆ្នាំ២០២៥នេះ។ ហើយក៏ធ្វើឱ្យបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋកាន់តែច្រើនថែមទៀតទទួលបាននូវសេវាថែទាំសុខភាព ដែលជាកូនសោគន្លឹះនៃការកាត់បន្ថយភាពក្រីក្រ និងជាមូលដ្ឋានយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា។

អត្ថបទដោយ៖ cambodia-nation-media