អន្តរក្រសួងពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ពេញលេញ (EIA) សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ

 សង្គម
 5 ថ្ងៃមុន
 59
ស្ថិតនៅទីតាំង សង្កាត់វត្តភ្នំ និងសង្កាត់អរិយក្សត្រ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ពេញលេញ (EIA) សម្រាប់ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានទីតាំង ស្ថិតនៅក្នុង ភូមិសាស្រ្ត សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល របស់ក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់ គម្រោង) ដោយមានការចូលរួមពីអន្តរក្រសួងពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថាន រាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល មន្ទីរបរិស្ថាន ខេត្តកណ្តាល នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ជាលេខាធិការដ្ឋាន ហើយគម្រោងនេះត្រូវសិក្សាផ្នែកឌីហ្សាញដោយ ក្រុមហ៊ុន YOOSHIN JV និង ក្រុមហ៊ុន ទីប្រឹក្សា GREEN ASSESSMENT CO., LTD. នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ គ្រោងនឹងបើកការ ដ្ឋានសាងសង់នាដើមឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ក្នុងឆ្នាំ ២០៣០៕

អត្ថបទដោយ៖ cambodia-nation-media