សម្តេចតេជោ ហ៊ុន សែន សម្តែងអារម្មណ៍នឹកនាអតីតកាល នាសម័យប្រជុំទី៩ នីតិកាលទី១ នៃរដ្ឋសភា
សំណេរតាមរយៈការបញ្ចេញមតិរបស់ សម្តេចតេជោ បានបន្ថែមថា៖«ពួកយើងសាមគ្គីគ្នាបានល្អណាស់សម្តេចហេង សំរិន ជាប្រធានក្រុមប្រឹក្សារដ្ឋ(ប្រមុខរដ្ឋ) សម្តេច ជា ស៊ីម ជាប្រធានរដ្ឋសភា ឯខ្លួនខ្ញុំជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី)រួមជាមួយសមាជិកសភា សមាជិករដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធ មន្ត្រីរដ្ឋការនាពេលនោះប្រឹងងើបឈរឡើងទើបមានថ្ងៃនេះ។ ទោះបងៗមួយចំនួនបានលាយើងទៅមុនតែពួកយើងនៅតែនឹកអាល័យដល់ពួកគាត់ជានិច្ច»។ សម្តេចតេជោ ហ៊ុន សែន នៅតែនឹកនាអតីតកាលដែលធ្លាប់បានតស៊ូ រំដោះប្រទេសដើម្បីឆ្ពោះទៅរកភាពសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជា ដល់សព្វថ្ងៃនេះ។
បច្ចុប្បន្នក្រោមដំបូលសន្តិភាព ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋកម្ពុជា រស់នៅប្រកបដោយសុខសាន្ត ផ្លូវស្ពានច្រើនខ្វាត់ខ្វែង អភិវឌ្ឍគ្រប់ទិសទីក្នុងដែនកម្ពុជរដ្ឋ។
អត្ថបទដោយ៖ cambodia-nation-media